ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ អំពាវនាវឲ្យអាមេរិក សម្រួលដល់ពលរដ្ឋរបស់ខ្លួន នូវសេរីភាពពេញលេញ
បរទេស៖ ក្រសួងបរទេសរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទម្សិលមិញបានធ្វើការ លើកឡើងដោយការចោទប្រកាន់ ទៅលើសហរដ្ឋអាមេរិកថាបាន ព្យាយាមរារាំងពលរដ្ឋបរទេស ជនជាតិអ៊ិរ៉ង់ ក្នុងការបង្កើតទំនាក់ទំនងដ៏ល្អមួយគ្នា។ ក្នុងនោះផងដែរក្រសួងការបរទេស ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុង វ៉ាស៊ិនតោន ក្នុងការចាប់យកជំហ៊ានជាមូលដ្ឋាន ក្នុងការជួយសម្របសម្រួលដល់ការធ្វើដំណើរ និងជីវិតរស់នៅប្រកបដោយសេរីភាព ជូនពលរដ្ឋជនជាតិអ៊ីរ៉ង់ទាំងអស់ផងដែរដែលកំពុងរស់ នៅក្នុងប្រទេសអាមេរិក។ អ្នកនាំពាក្យរបស់ក្រសួងការបរទេស បានលើកឡើងថារដ្ឋាភិបាលរបស់លោក Joe Biden ដំបូងឡើយបានប្តេជ្ញាចិត្ត អំពីការធ្វើការងារដែលមានគោលការណ៍...