បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៅទីក្រុងប៊ែរឡាំងបានប្រកាសថាប្រទេសអាល្លឺម៉ង់នឹងដាក់ការគ្រប់គ្រងលិខិតឆ្លងដែនឡើងវិញនៅតាមព្រំដែន គោករបស់ខ្លួនយ៉ាងហោចណាស់រយៈពេល៦ខែ ខាងមុខ ដើម្បីទប់ស្កាត់ ការធ្វើចំណាកស្រុកមិនទៀងទាត់។ ប្រទេសអាល្លឺម៉ង់មានព្រំដែនគោកប្រវែង ៣៧០០ គីឡូម៉ែត្រជាមួយប្រទេសដាណឺម៉ាក ហូឡង់ បែលហ្សិក លុចសំបួ បារាំង ស្វីស អូទ្រីស សាធារណរដ្ឋឆេក និងប៉ូឡូញហើយពួកគេ ទាំងអស់សុទ្ធតែជាសមាជិកនៃតំបន់ Schengen របស់សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី...
ប៊ែកឡាំង៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ថា ការគម្រាមដាក់បំផ្ទុះគ្រាប់បែក បានជំរុញឱ្យមានការជម្លៀសសិស្សចេញពីសាលារៀនជាច្រើនកន្លែង នៅទូទាំងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ ហើយការជូនដំណឹងនេះបានធ្វើតាមការគំរាមកំហែងស្រដៀងគ្នានេះដែលបានកើតឡើងកាលពីមួយសប្តាហ៍នៅក្នុងតំបន់ផ្សេងៗនៃប្រទេសនេះ ។ ប៉ូលិសប្រចាំនៅ Aalen ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅតាមសាលារៀនត្រូវបានគេស្វែងរកវត្ថុគួរឱ្យសង្ស័យ ប៉ុន្តែមិនត្រូវបានគេរកឃើញអ្វីនោះទេ” ។ អាជ្ញាធរបានបញ្ជាក់ថា “ការគំរាមកំហែង គឺស្ទើរតែជាផ្នែកមួយនៃការគ្រោងទុក”...