ព័ត៌មានអន្តរជាតិ
បណ្ដាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក បង្កើនការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ខណៈករណីឆ្លងថ្មីកំពុង កើនឡើង
ហុងកុង៖ បណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ខណៈដែលប្រទេសជាច្រើន កំពុងប្រយុទ្ធប្រឆាំងនឹងករណីឆ្លង ដែលកើនឡើង ហើយមិនមានការខិតខំ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺនេះទេ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ របស់ឥណ្ឌា បានកើនឡើងដល់ ៣០,៩៤៦,០៧៤ករណី នៅថ្ងៃពុធ ដោយចំនួនអ្នកស្លាប់មានដល់ ៤១១,៤០៨ នាក់។ ការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់ប្រទេសឥណ្ឌា បានចាប់ផ្តើមនៅថ្ងៃទី១៦...