ព័ត៌មានអន្តរជាតិ
គ្រោះរញ្ជួយដីមួយកម្រិត៥,៧រ៉ិចទ័រ វាយប្រហារនៅតំបន់ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី តែមិនមានសេចក្តីរាយការណ៍ពីរលកយក្សស៊ូណាមិ កើតឡើងនោះទេ
ហ្សាការតា៖ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ បានវាយប្រហារនៅខេត្ត Bengkulu ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយមិនបានបង្កើតឲ្យរលកយក្សស៊ូណាមិ នោះទេ ។ ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង២២និង០១នាទីម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង១៥និង០១នាទីម៉ោងសកល ដែលមានចំណុចកណ្តាលស្ថិតនៅចម្ងាយ ១៤៤គីឡូម៉ែត្រភាគពាយព្យនៃកោះ Enggano និងជម្រៅ១០គីឡូម៉ែត្រស្ថិតនៅក្រោមបាតសមុទ្រ ។ ...