ព័ត៌មានជាតិ
ប្រទះឃើញហ្វូងដំរីព្រៃ មកផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មានដំរីព្រៃមួយហ្វូង មកផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រសួងបរិស្ថានបានបញ្ជាក់ថា «ដំរីព្រៃមួយហ្វូង មានចំនួនប្រមាណជាង១០ក្បាល បានមកផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃ កែវសីម៉ា ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី»។...