ព័ត៌មានអន្តរជាតិ
ប្រធានសិទ្ធិមនុស្សយូអិន គូសបញ្ជាក់ពីសន្តិភាព សន្តិសុខក្នុងការការពារសិទ្ធិមនុស្ស
យូអិន៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានលើកឡើងពីសារៈសំខាន់នៃសន្តិភាព និងសន្តិសុខក្នុងការការពារ និងការលើកកម្ពស់សិទ្ធិមនុស្ស ដោយលើកឡើងថា វិធានការទាំងអស់គួរតែរួមចំណែកដល់ការទប់ស្កាត់ភាពតានតឹង និងជម្លោះ។ លោក Turk បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សថា “យើងនៅទីនេះ ដើម្បីកសាងឡើងវិញនូវមូលដ្ឋានគ្រឹះនៃក្តីសង្ឃឹម និងសង្ឃឹមថាឥឡូវនេះយើងត្រូវការច្រើនជាងពេលណាទាំងអស់” ។ ដោយបានហៅសិទ្ធិមនុស្សថា ជាគុណសម្បត្តិសាធារណៈសកល លោកបានលើកឡើងថា...