Covid-19
ប្រធានហិរញ្ញវត្ថុអាស៊ាន រំពឹងថាវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នឹងជួយដល់ការស្ដារសេដ្ឋកិច្ច ក្នុងតំបន់ឡើងវិញ
តូក្យូ៖ ប្រធានហិរញ្ញវត្ថុអាស៊ី បានឲ្យដឹងថា គ្រប់ភាគីរំពឹងថា សេដ្ឋកិច្ចរបស់ខ្លួនរងផលប៉ះពាល់ យ៉ាងខ្លាំងពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នឹងងើបឡើងវិញនៅឆ្នាំនេះ ដោយមានជំនួយពីវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ប៉ុន្តែនៅតែព្រមានពីហានិភ័យធ្លាក់ចុះ ដែលបណ្តាលមកពីការលេចចេញ នៃការផ្លាស់ប្តូរករណីឆ្លងទម្រង់ថ្មី និងអត្រាខុសគ្នានៃអត្រាចាក់វ៉ាក់សាំង នៃប្រជាជាតិនានា។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលជប៉ុន ចិន កូរ៉េខាងត្បូង និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា “យើងរំពឹងថាការចាក់វ៉ាក់សាំង នឹងដើរតួយ៉ាងសំខាន់ក្នុងការពន្លឿនការ...