ព័ត៌មានអន្តរជាតិ
Update៖ ប្រធានអង្គការ NATO បដិសេធមិនទាន់ទទួលយកអ៊ុយក្រែន ចូលជាសមាជិក ទាល់តែដល់ចុងបញ្ចប់នៃជម្លោះ
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATo បានថ្លែងថា អង្គការ NATO នឹងមិនទាន់ទទួលយកអ៊ុយក្រែនឲ្យចូលជាសមាជិកនោះទេ ទាល់តែដល់ចុងបញ្ចប់នៃជម្លោះនេះ ។ គាត់បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅអំឡុងពេលធ្វើបាឋកថាជាសាធារណៈនៅក្រុមប្រឹក្សាទំនាក់ទំនងបរទេសនៅក្នុងទីក្រុងញ៉ូវយ៉ក ដែលបានរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃសុក្របានឲ្យដឹងដូច្នេះ...