ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលយកសំណើលាលែងពីតំណែង របស់រដ្ឋមន្ត្រីការពារជាតិ
សេអ៊ូល៖ ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានទទួលយកសំណើសុំលាលែង ពីតំណែងដោយរដ្ឋមន្ត្រីការពារជាតិលោក Kim Yong-hyun ដែលតាមសេចក្តីរាយការណ៍ថា បានស្នើឱ្យលោក Yoon ប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ កាលពីថ្ងៃអង្គារកន្លងទៅ។ នៅក្នុងនោះដែរក្រោយពីច្បាប់អាជ្ញាសឹកត្រូវបានប្រកាស និងដកវិញភ្លាមៗយ៉ាងណាក្ដី គណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់ (DP) បានឲ្យដឹងថា ខ្លួននឹងជំរុញឱ្យមានការបោះឆ្នោតនៅថ្ងៃសៅរ៍ សម្រាប់ចលនាចោទប្រកាន់ប្រឆាំងនឹង...