ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន ថ្កោលទោសប្រធានាធិបតីក្រូអាត បញ្ហាថ្លែងការណ៍ពីតំបន់ Crimea
បរទេស៖ ថ្មីៗនេះប្រធានាធិបតីក្រូអាតលោក Zoran Milanovic បានធ្វើការលើកឡើងយ៉ាងច្បាស់ៗថាតំបន់ Crimea នឹងមិនអាចវិលត្រឡប់ទៅ ស្ថិតក្រោមការគ្រប់គ្រង ដោយប្រទេសអ៊ុយក្រែនវិញនោះឡើយ ហើយបានហៅសង្គ្រាមនៅអ៊ុយក្រែន ជាសង្គ្រាមបែបអូសបន្លាយ និងគ្រោះថ្នាក់ទៀតផង។ ជាការឆ្លើយតបអ្នកនាំពាក្យ របស់ក្រសួងការបរទេសអ៊ុយក្រែន Oleg Nikolenko បានសរសេរថា៖ សេចក្តីថ្លែងការណ៍របស់លោក Milanovic គឺជារឿងដែលមិនអាចទទួលយក បានឡើយនិងគឺជាការគំរាមកំហែងទៅដល់ បូរណភាពទឹកដីរបស់អ៊ុយក្រែនថែមទៀតផង។...