ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីគុយបា ថ្កោលទោសការហ៊ុមព័ទ្ធ របស់អាមេរិក ចំពោះសេដ្ឋកិច្ចរបស់ខ្លួន
ហាវ៉ាណា៖ ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានថ្កោលទោសការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ចំពោះការខូចខាតសេដ្ឋកិច្ច របស់កោះមួយនេះ។ ថ្លែងទៅកាន់សមាជិកសភា នៅសភាជាតិនៃអំណាចប្រជាជន របស់ប្រទេសគុយបា នៅទីក្រុងហាវ៉ាណា លោកបានឲ្យដឹងថា ការហ៊ុមព័ទ្ធរបស់សហរដ្ឋអាមេរិក គឺជាកត្តាខាងក្រៅដែលប៉ះពាល់ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសការាបៀន។ លោកបានលើកឡើងថា “កត្តាខាងក្រៅដ៏ធំនេះធ្វើឲ្យមានឥទ្ធិពល ប្រឆាំងនឹងការអភិវឌ្ឍរបស់ប្រទេស” ដោយបន្ថែមថាមូលធននិយមបានបង្កើនវិសមភាពនិងការមិនរាប់បញ្ចូល នៅទូទាំងពិភពលោក។...