ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីមិកស៊ិក អះអាងថាជនជាតិមិកស៊ិកជាង២០០០នាក់ ចាប់ខ្លួននៅសហរដ្ឋអាមេរិក គិតចាប់ពីខែមករា
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum កាលពីថ្ងៃអង្គារបាននិយាយថា ជនជាតិម៉ិកស៊ិកចំនួន២៣៨២នាក់ត្រូវបានចាប់ខ្លួននៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីខែមករា២០២៥មកម្ល៉េះ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានពេលព្រឹកនៅវិមានជាតិ លោកស្រី Sheinbaum បានកត់សម្គាល់ថា ក្នុងនោះផងដែរជនជាតិម៉ិកស៊ិក១៣៩០ នាក់ ឬប្រហែល៥៨,៣ភាគរយនៃអ្នកជាប់ឃុំទាំងអស់ត្រូវបានចាប់ខ្លួននៅចន្លោះថ្ងៃទី៦ខែមិថុនាដល់ថ្ងៃទី២០ខែតុលា ក្នុងការបង្ក្រាបអន្តោប្រវេសន៍ដែលធ្វើឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោកស្រីSheinbaum បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពផ្លូវច្បាប់នៃអ្នកដែលត្រូវបានឃុំខ្លួនដែលមិនត្រូវបានគេបញ្ជាក់ឱ្យច្បាស់លាស់។ លោកស្រីប្រធានាធិបតីបាននិយាយថា៖យើងមិនយល់ស្របនឹងរបៀបដែលបងប្អូនប្រុសស្រីរបស់យើងកំពុងត្រូវបានប្រព្រឹត្តនៅទីនោះទេ។លោកស្រីលើកឡើងនេហដោយសំដៅទៅលើការវាយឆ្មក់ជនអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិក។ លោកស្រីបានរំលឹកឡើងវិញថា មិកស៊ិកបានផ្ញើកំណត់ទូតជាច្រើនដល់ទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងគោលនយោបាយប្រឆាំងជនអន្តោប្រវេសន៍ថ្មីរបស់ខ្លួន និងកំពុងជួយពលរដ្ឋដែលត្រូវការដំបូន្មានផ្នែកច្បាប់ដើម្បីបរិហារការរំលោភសិទ្ធិមនុស្ស៕...