ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីស៊ីរី ចោទតួកគីពីបទឈ្លានពាន ខណៈអ៊ីរ៉ង់ព្យាយាម បន្ធូរបន្ថយភាពតានតឹង
ដាម៉ាស់៖ ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានចោទប្រកាន់មេដឹកនាំតួកគីថា បានប្រព្រឹត្តអំពើឈ្លានពានប្រឆាំងនឹងស៊ីរី សូម្បីតែតួកគីកំពុងរៀបចំផែនការវាយលុកថ្មី នៅភាគខាងជើងប្រទេសស៊ីរីក៏ដោយ។ ការកត់សម្គាល់របស់លោក បានធ្វើឡើងក្នុងជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian ដែលបានមកដល់ទីក្រុងដាម៉ាស់ ដើម្បីបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសស៊ីរី និងតួកគី។ លេសដែលតួកគី ប្រើដើម្បីបង្ហាញពីភាពត្រឹមត្រូវ លើការឈ្លានពានរបស់ខ្លួន លើទឹកដីស៊ីរីគឺ...