រ៉ូម៖ ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella កាលពីថ្ងៃព្រហស្បតិ៍ បានរំលាយសភាទាំងពីរជាផ្លូវការ ដោយជ្រើសរើសនីតិវិធីរដ្ឋធម្មនុញ្ញ ដើម្បីរៀបចំការបោះឆ្នោតដំបូង នៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រមុខរដ្ឋបានប្រកាសបែបនេះ នៅក្នុងសុន្ទរកថាខ្លីមួយ ទៅកាន់ប្រទេសក្នុងអំឡុងពេល ថ្ងៃនយោបាយដ៏តានតឹង និងបន្ទាប់ពីបានទទួលយក ការលាលែងពីតំណែង របស់នាយករដ្ឋមន្ត្រីលោក Mario Draghi ។ ការសម្រេចចិត្តចុះចេញពីតំណែង...
រ៉ូម៖ ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella បានច្រានចោលសំណើលាលែង ពីតំណែងរបស់នាយករដ្ឋមន្ត្រីលោក Mario Draghi បន្ទាប់ពីបានជួបលោក កាលពីយប់ថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Draghi បានសម្រេចចិត្តលាលែងពីតំណែងជាផ្លូវការ បន្ទាប់ពីកងកម្លាំងធំបំផុតទីពីរ នៅក្នុងសម្ព័ន្ធរបស់លោក គឺចលនាផ្កាយ៥ (M5S) បានធ្វើពហិការការបោះឆ្នោតផ្ដល់ទំនុកចិត្ត លើសេចក្តីព្រាងច្បាប់ផ្តល់ជំនួយសង្គ្រោះ របស់រដ្ឋាភិបាល...
រ៉ូម៖ ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella បានស្បថចូលកាន់តំណែង ដោយសម្ពោធអាណត្តិទីពីររយៈពេល ៧ឆ្នាំរបស់លោកបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការបោះឆ្នោតឡើងវិញរបស់លោក ដែលសភាបានបោះឆ្នោតដោយសំឡេងភាគច្រើន យ៉ាងទូលំទូលាយនៅថ្ងៃទី២៩ ខែមករាបានកើតឡើងបន្ទាប់ពី កងកម្លាំងនយោបាយសំខាន់ៗរបស់ប្រទេសនេះបរាជ័យ ក្នុងការស្វែងរកកិច្ចព្រមព្រៀង ស្តីពីអ្នកស្នងតំណែងដែលអាចធ្វើទៅបាន។ ទោះបីជាមានការស្ទាក់ស្ទើរ ដំបូងក៏ដោយលោក Mattarella បានទទួលយក ដើម្បីបម្រើអាណត្តិទីពីរ ដោយលើកឡើងពី”អារម្មណ៍នៃការ ទទួលខុសត្រូវក្នុងអំឡុងពេល (បច្ចុប្បន្ន) សុខភាព និងគ្រាអាសន្នសេដ្ឋកិច្ច” ដែលភ្ជាប់ទៅនឹងជំងឺរាតត្បាត។ លោកបានសង្កត់ធ្ងន់វាម្តងទៀត នៅពេលបើកសុន្ទរកថារបស់លោកនៅថ្ងៃព្រហស្បតិ៍ថា “សភា និងតំណាងប្រចាំតំបន់បានធ្វើការជ្រើសរើសរបស់ពួកគេ វាគឺជាការហៅកាតព្វកិច្ចថ្មី និងមិននឹកស្មានដល់សម្រាប់ខ្ញុំ ដែលខ្ញុំមិនអាច និងខ្ញុំមិនចង់ជៀសវាង” ។ សុន្ទរកថាស្បថចូលកាន់តំណែង របស់លោកនៅចំពោះមុខសភាត្រូវបានស្វាគមន៍ ដោយសំឡេងទះដៃយ៉ាងយូរ និងការឈរបញ្ចេញមតិជាវិជ្ជមាន។ ថ្លែងទៅកាន់សមាជិកសភា លោក Mattarella បានសង្កត់ធ្ងន់លើ តម្រូវការឯកភាពរបស់ប្រទេសក្នុងដំណាក់កាល នៃការស្តារឡើងវិញពីជំងឺរាតត្បាត ហើយបានគូសបញ្ជាក់ពី អាទិភាពមួយចំនួន ដែលត្រូវដោះស្រាយនាពេលខាងមុខ រួមទាំងកំណែទម្រង់ទូលំទូលាយនៃប្រព័ន្ធតុលាការផងដែរ៕ ដោយ ឈូក បូរ៉ា