ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីអ៊ីរ៉ង់ ច្រានចោលចំណាត់ការរបស់អឺរ៉ុប ដើម្បីស្តារទណ្ឌកម្មនុយក្លេអ៊ែរឡេីងវិញ
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានច្រានចោលចំណាត់ការរបស់ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ក្នុងការដាក់ទណ្ឌកម្មរបស់ អង្គការសហប្រជាជាតិឡើងវិញលើទីក្រុងតេអេរ៉ង់ ដោយថា វាខ្វះ “ភាពស្របច្បាប់អន្តរជាតិ”។ ថ្លែងនៅឯមហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Pezeshkian បានរិះគន់ការសម្រេចចិត្តរបស់មហាអំណាចអឺរ៉ុបកាលពីខែមុន ដើម្បីបន្ដកយន្តការ “snapback” នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា...