ព័ត៌មានអន្តរជាតិ
រុស្ស៊ី ព្រមានសងសឹកទៅលើអ៊ុយក្រែន ជុំវិញការវាយប្រហារ លំនៅដ្ឋានប្រធានាធិបតី ពូទីន
បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ប្រទេសរុស្ស៊ីរក្សាសិទ្ធិក្នុងការសងសឹក “គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដែលខ្លួនយល់ថាចាំបាច់” ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកលើ គេហដ្ឋានរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមមន្ត្រីបានអះអាងថា យន្តហោះគ្មានមនុស្សបើករបស់ អ៊ុយក្រែនចំនួនពីរគ្រឿងបានព្យាយាម វាយប្រហារវិមានក្រឹមឡាំងកាលពីព្រឹកថ្ងៃពុធ ប៉ុន្តែការវាយឆ្មក់ត្រូវបានរារាំង។...