ព័ត៌មានអន្តរជាតិ
ប្រធាន FBI បង្ហាញក្តីព្រួយបារម្ភប្រាប់សភា ចំពោះការវាយប្រហារ នៅលើទឹកដីអាមេរិក ដែលបំផុសគំនិតដោយក្រុមហាម៉ាស់
បរទេស៖ នាយក FBI លោក Christopher Wray បានប្រាប់សមាជិកសភាអាមេរិកថា លោកមើលឃើញពីហានិភ័យខ្ពស់ នៃផែនការភេរវករនៅលើទឹកដីអាមេរិក ដោយបុគ្គល ឬក្រុមដែលអាចត្រូវបានបំផុស គំនិតដោយការវាយប្រហាររបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Wray បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងសវនាការរបស់គណៈកម្មាធិការសន្តិសុខមាតុភូមិព្រឹទ្ធសភាថា “យើងវាយតម្លៃថាសកម្មភាពរបស់ពួកហាម៉ាស...