ព័ត៌មានអន្តរជាតិ
ប្រធាន IAEA ថ្កោលទោសទៅលើអ៊ីរ៉ង់ រារាំងដល់ក្រុមចុះត្រួតពិនិត្យ
VIENNA៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ប្រធានឃ្លាំមើលកម្មវិធីនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិលោក Rafael Grossi) បានថ្កោលទោសលើការផ្លាស់ប្តូរ “មិនសមាមាត្រ និងមិនធ្លាប់មាន” របស់អ៊ីរ៉ង់ ក្នុងការរារាំងដល់ក្រុមអធិការកិច្ចជាច្រើន ដែលត្រូវបានចាត់តាំងឱ្យប្រទេសនេះ ដោយរារាំងការចុះត្រួតពិនិត្យសកម្មភាពបរមាណូរបស់ក្រុងតេហរ៉ង់ ។ បើតាមចំណាត់ការរបស់អ៊ីរ៉ង់ គឺជាការឆ្លើយតបទៅនឹងការអំពាវនាវដែលដឹកនាំដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង...