ព័ត៌មានជាតិ
ប្រធានIOM សរសើរក្រសួងការងារ លើយន្តការការពារសិទ្ធិពលករខ្មែរ នៅក្រៅប្រទេស
ភ្នំពេញ៖ លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា បានកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកិច្ចការគាំពារ និងលើកកម្ពស់សិទ្ធិពលករទសន្តប្រវេសន៍ដោយអះអាងក្រសួងមានគំនិតផ្តួចផ្តើម និងយន្តការការពារជាច្រើនទាំងក្នុងប្រទេស កម្រិតតំបន់ និងអន្តរជាតិ។ ថ្លែងក្នុងទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ លោកស្រីថា៖ «… ក្រោមការដឹកនាំរបស់ក្រសួងការងារ...