ព័ត៌មានជាតិ
ក្រសួងសាធារណការ ត្រៀមលក្ខណៈជាស្រេច ក្នុងការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជាដើម្បីរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ ក្រសួងសាធារការ និងដឹកជញ្ជូន បានត្រៀមលក្ខណៈជាស្រេច ក្នុងការជំរុញប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជាដើម្បីជាប្រយោជន៍ ដល់ការដឹកជញ្ជូន និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ សូមជម្រាបថា ប្រព័ន្ធ Beidou GPS មានសារប្រយោជន៍អាចចូលរួមចំណែក ក្នុងការស្វែងរកដំណោះស្រាយ លើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ការបើកបរហួសល្បឿនកំណត់ ដោយច្បាប់ និងការតាមដានយានយន្ត...