ព័ត៌មានជាតិ
ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីសំខាន់ ក្នុងការអប់រំ និងបញ្ជ្រាបវប្បធម៌កម្ពុជា-ចិន
ភ្នំពេញ៖ លោកផុសសុវណ្ណបានមានប្រសាសន៍ថា ក្រៅពីផ្សព្វផ្សាយព័ត៌មានដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ គឺពិតដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និង ការបញ្ជ្រាបវប្បធម៌រវាងកម្ពុជា និងចិនតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ។ នៅក្នុងវេទិកាជាន់ខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និង វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី ៣ នៅឯសណ្ឋាគាសុខាភ្នំពេញ លោកផុសសុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មានមានប្រសាសន៍ថា អ្នកសារព័ត៌មានបានផ្សព្វផ្សាយតាមរយៈមធ្យោបាយផ្សេងៗដូចជាសៀវភៅ ទស្សនាវដ្ដី...