ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ ឲ្យមន្ត្រីជំនាញសិក្សា និងលើកគម្រោងជួសជុលប្រឡាយមេ និងប្រព័ន្ធលូឡើងវិញ ក្រោយជំនន់ស្ទឹងព្រែកត្នោតស្រកចុះ (Video)
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលភ្នំពេញ ក្នុងដំណើរចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមបណ្ដាប្រឡាយមេ ផ្លូវមួយចំនួននៅតាមដងស្ទឹងព្រែកត្នោត និងតំបន់លិចទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២ ខែធ្នូ ២០២១នេះ បានជំរុញដល់មន្ត្រីជំនាញ ធ្វើការសិក្សានិងលើកជាគម្រោង ដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ប្រឡាយមេ បណ្ដាញលូជាដើមឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោត ធ្វើឲ្យខូចខាត...