ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ដាក់កំហិតឲ្យសហគ្រាស-ក្រុមហ៊ុន ធ្វើប្រតិបត្តិការតាមប្រព័ន្ធ អេឡិចត្រូនិក ដោយមកដាក់ពាក្យ សុំអាជ្ញាបណ្ណមុនថ្ងៃ១ ធ្នូ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានឲ្យ សហគ្រាសឯកបុគ្គល នីតិបុគ្គល និងក្រុមហ៊ុនធ្វើប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យបានមុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់។ ការណែនាំនេះ ក្រោយក្រសួងសង្កេតឃើញថា សហគ្រាស ក្រុមហ៊ុនដែលបាននិងកំពុង ធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក មួយចំនួនធំពុំទាន់បានមក ធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិកនៅឡើយ។...