ព័ត៌មានអន្តរជាតិ
ប្រមុខការពារជាតិចិន-ជប៉ុន នឹងជួបពិភាក្សាគ្នា ចំពេលមានសកម្មភាព ពីកងទ័ពជើងទឹកចិន ក្បែរប្រជុំកោះសេនកាគូ
តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi នឹងជួបជាមួយសមភាគីចិនលោក Wei Fenghe នៅថ្ងៃអាទិត្យនៅខាងក្រៅវេទិកា សន្តិសុខក្នុងប្រទេសសិង្ហបុរី ដើម្បីដោះស្រាយក្តីកង្វល់ ជុំវិញទីក្រុងប៉េកាំង ដែលបានបញ្ជូនកប៉ាល់ម្តងហើយម្តងទៀត នៅជុំវិញប្រជុំកោះ សេនកាគូ ក្នុងសមុទ្រចិនខាងកើត។ ប្រភពបានឲ្យដឹងថាលោក Kishi ក៏អាចលើកឡើងពីសកម្មភាព ដែនសមុទ្រផ្សេងទៀតដោយប្រទេសចិន នៅក្នុងដែនទឹកជុំវិញប្រទេសជប៉ុន ក៏ដូចជាភាពតានតឹងនៅទូទាំង...