ព័ត៌មានអន្តរជាតិ
ប្រមុខការពារជាតិចិនថា អាស៊ាន ចិន មានសុភវិនិច្ឆយក្នុងការទប់ទល់នឹង ការប៉ុនប៉ងបង្កើត វិបត្តិអ៊ុយក្រែននៅអាស៊ី
បរទេស៖ ក្នុងការចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី៩ នៅកម្ពុជា ប្រមុខការពារជាតិចិនកាលពីថ្ងៃពុធ បានអំពាវនាវឱ្យមានសាមគ្គីភាព និងយុត្តិធម៌ពិភពលោកជំនួសឱ្យអនុត្តរភាព និងការបែងចែក ហើយបានអំពាវនាវឱ្យប្រទេស អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល និងធ្វើការរួមគ្នាដើម្បីក សាងរបាំងរឹងមាំសម្រាប់ សន្តិសុខសកល។ រដ្ឋមន្រ្តីការពារជាតិចិនក៏បានសង្កត់ធ្ងន់ថា ការរីកចម្រើន និងភាពរឹងមាំរបស់យោធាចិន នឹងតែងតែគាំទ្រសន្តិភាពពិភពលោក ប៉ុន្តែយោធាចិនមានទំនុកចិត្ត និងសមត្ថភាពដើម្បីកម្ចាត់ អ្នកឈ្លានពានណាមួយ ដោយបញ្ជាក់សារជាថ្មីអំពីគោលការណ៍...