ព័ត៌មានអន្តរជាតិ
ស្ត្រីទី១ អ៊ុយក្រែន៖ ការចាប់ពង្រត់កុមារ ដោយរុស្ស៊ី គឺជាអំពើប្រល័យពូជសាសន៍
គៀវ៖ ស្ត្រីទីមួយរបស់ប្រទេសអ៊ុយក្រែន លោកស្រី Olena Zelenska បានឲ្យដឹងថា ការចាប់ពង្រត់កុមារប្រហែល ១៩,៥០០ នាក់ដោយប្រទេសរុស្ស៊ី គឺជា “អំពើប្រល័យពូជសាសន៍” ក្រោមច្បាប់អន្តរជាតិ ខណៈដែលលោកស្រី បានអំពាវនាវឱ្យប្រទេសដទៃទៀត គាំទ្រយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធានាឱ្យពួកគេត្រឡប់មកវិញ។ លោកស្រី Zelenska បានឲ្យដឹងនៅការិយាល័យប្រធានាធិបតីក្នុងទីក្រុងគៀវថា “នេះគឺជាការលុបបំបាត់អត្តសញ្ញាណ ការលុបចោល នូវក្រមវប្បធម៌...