ព័ត៌មានអន្តរជាតិ
ពិព័រណ៍ «ប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តចិន» បង្ហាញពីដំណើរតស៊ូ ដ៏មហស្ចារ្យរបស់ បក្សកុម្មុយនិស្តចិនក្នុងរយៈពេល មួយសតវត្សរ៍ និងមាគ៌ាអភិវឌ្ឍន៍ ដ៏ត្រឹមត្រូវរបស់ ប្រទេសចិន
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់មានប្រសាសន៍ថា «ត្រូវយកប្រវត្តិសាស្ត្រធ្វើជាកញ្ចក់(មេរៀន) ដើម្បីត្រួសត្រាយអនាគត» ។ ជាក់ស្តែង ដូចអ្វីដែលយើងគ្រប់គ្នាបានឃើញនឹងភ្នែកហើយថា បក្សកុម្មុយនិស្តចិនបានចងចាំនិងរៀនសូត្រពីប្រវត្តិសាស្ត្រជាប់រហូតមក និងកសាងប្រទេសជាតិដែលមានអនាគតដ៏បវររុងរឿង ។ ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកម្មុយនិស្តចិន និងដើម្បីបន្សល់ទុកនូវតឹកតាងប្រវត្តិសាស្ត្រឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់នេះនិងកូនចៅជំនាន់ក្រោយៗឱ្យស្វែងយល់ច្បាស់ពីប្រវត្តិតស៊ូដ៏អង់អាចក្លាហាន មោះមុតមិនងាករេ ស៊ូបូជាឈាមស្រស់និងលះបង់ជីវិតដើម្បីជាតិមាតុភូមិនិងប្រជាជនរបស់អ្នកបដិវត្តន៍ជាន់មុននៃបក្សកុម្មុយនិស្តចិន សាលពិព័រណ៍ដ៏ស្កឹមស្កៃមួយបានលេចចេញជារូបរាងនៅក្បែរកីឡដ្ឋានជាតិនាក្រុងប៉េកាំង ដែលរំលេចដោយតួអក្សរចិនពណ៌ក្រហមធំៗមានន័យថា «សាលពិព័រណ៍ប្រវត្តិសាស្ត្របក្សកុម្មុយនិស្តចិន» ។...