ព័ត៌មានជាតិ
គម្រោងចំនួន ៣ ដែលមានតម្លៃជិត ៤០០ លានដុល្លារគ្រោងនឹងចាប់ដំណើរការនៅដើមឆ្នាំ ២០២៥ នៅខេត្តពោធិ៍សាត់ !
ពោធិ៍សាត់÷ ពិតជាមោទនភាពណាស់សម្រាប់ប្រជាជននៅខេត្តពោធិ៍សាត់ គម្រោងចំនួន ៣ ក្នុងនោះមានគម្រោងក្បាលហុងពោធិ៍សាត់និងគម្រោងស្តារស្ទឹងស្វាយអាត់(IWRM)គម្រោងអូរតាប៉ោង តាណៃ(AIIB)និងគម្រោងសាងសង់ទំនប់លេខ ២ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាត្រៀមនិងចាប់ដំណើរការសាងសង់នៅដើមឆ្នាំ ២០២៥ ខាងមុខនេះ។ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៤ លោកចាន់ សុីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានដឹកនាំគណះប្រតិភូដៃគូរអភិវឌ្ឍរួមមានធនាគារអភិវឌ្ឍអាសុី(ADB)និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)ចុះបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងព្រមទាំងចុះពិនិត្យទីតាំងជាក់ស្តែងដោយបានការអញ្ជើញចូលរួមពី លោកខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់...