ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្តល់ទីតាំងកម្មសិទ្ធិស្របច្បាប់ ប្តូរជាមួយការរើចេញពីប្រឡាយព្រែកប្រាក ជូនពលរដ្ឋជាង២០០គ្រួសារ
ភ្នំពេញ ៖ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ទៅតាមអនុសាសន៍សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឲ្យប្រជាពលរដ្ឋរស់នៅលើប្រឡាយព្រែកប្រាជាង២០០គ្រួសារ បានទៅរស់នៅលើទីតាំងមួយដែលផ្ដល់កម្មសិទ្ធិស្របច្បាប់ ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀត ធ្វើឲ្យពលរដ្ឋរីករាយសប្បាយចិត្តយ៉ាងខ្លាំង។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលស្ថានភាព ប្រឡាយព្រែកប្រានេះ ដើម្បីឈានទៅធ្វើការស្ដារ ក៏ដូចជាស្ថាបនានិងចាក់ស៊ីផាយ...