ភ្នំពេញ៖សភាសម្ព័ន្ធសហជីព សហភាពសហជីព និងសហព័ន្ធសហជីព រួមទាំងសមាគមនិយោជកនៅកម្ពុជាដែលតំណាងឱ្យកម្មករនិយោជិតជាង៧០ម៉ឺនាក់នៅទូទាំងប្រទេស បានប្រកាសគាំទ្រ និងឯកភាពទទួលយកចំពោះការដំឡើងប្រាក់ឈ្នួលអប្បរមាចំនួន២០៤ដុល្លារដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្រាប់កម្មករនៅឆ្នាំ២០២៤។ ក្រុមសហជីពទាំងនោះរួមមាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហភាពសិទ្ធិកម្មករកម្ពុជា និងសមាគមនិយោជកក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ និងផលិតផលធ្វើដំណើរជាដើម បានចេញសេចក្តីថ្លែងការណ៍គាំទ្រព្រោងព្រាតចំពោះការដំឡើងប្រាក់ឈ្នួលជូនកម្មកចំនួន២០៤ដុល្លារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ សម្រាប់សហជីពដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានលេីកឡេីងថា ការដំឡើងចំនួន២០៤ដុល្លារនេះ ត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេស និងមានលក្ខណៈវិទ្យាសាស្រ្តដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ស្របតាមស្តង់ដាសកលដែលអង្គការអន្តរជាតិខាងការងារបានកំណត់ក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហជីពដែលជាគិតគូរប្រយោជន៍ជូនកម្មករនិយោជិត។...
សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់កម្មករក្នុងឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ ខណៈ សម្ដេចបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែមសំដៅកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានបង្ហាញការមិនយល់ស្រប ចំពោះការតម្លើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២២ ចំនួន១៩៤ដុល្លារ។ ដោយ លោកអះអាងថា មិនគ្រប់គ្រាប់សម្រាប់ការចំណាយ រស់នៅប្រចាំថ្ងៃរបស់កម្មករ ប្រចាំខែនោះទេ។ ក្រោយបញ្ចប់កិច្ចចូលរួម...
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (Zoom)។ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោក អ៊ិត សំហេង បានលើកឡើងថា...