ព័ត៌មានអន្តរជាតិ
អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង មានការព្រួយបារម្ភអំពីការធ្លាក់ថ្លៃប្រាក់យ៉េន និងប្រាក់វ៉ុន
តូក្យូ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានឲ្យដឹងថា ពួកគេបានពិភាក្សាអំពី “ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ” របស់ប្រទេសអាស៊ីអំពីការធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះនៃរូបិយប័ណ្ណរបស់ពួកគេធៀបនឹងប្រាក់ដុល្លារអាមេរិក។ នៅពេលដែលប្រទេសនានាពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរបស់ពួកគេលើសពីកិច្ចការសន្តិសុខ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen និងសមភាគីជប៉ុន និងកូរ៉េខាងត្បូង Shunichi Suzuki និង Choi Sang Mok បានជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅខាងក្រៅកិច្ចប្រជុំនិទាឃរដូវនៃមូលនិធិរូបិយវត្ថុអន្តរជាតិ...