ភ្នំពេញ៖ លោថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិ ដឹកនាំដោយ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានចូលរួមអបអរសាទរ “រមណីយដ្ឋានប្រាសាទកោះកេរ” ដែលត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ (UNESCO) សម្រេចជាឯកច្ឆន្ទដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៤៥...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាពេលនេះ គឺបង្ហាញអំពីបញ្ញាញាណរបស់ដូនតាខ្មែរ ដែលបន្សល់ទុកនូវសិល្បៈដ៏សំបូរបែបសម្រាប់កូនចៅជំនាន់ក្រោយ។ សូមរំលឹកថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីទូងស្គរ ដើម្បីចូលរួមអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូន៩៩ នៅព្រឹកថ្ងៃ២០ កញ្ញា បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចដឹកជញ្ជូនលេខ៩៩ ជួបជុំគ្នាវាយជួង ទូងស្គរ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការដាក់បញ្ជូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា...
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញលក្ខណៈវិនិច្ឆ័យនៃ តម្លៃលេចធ្លោជាសកលរបស់ «រមណីយដ្ឋានប្រាសាទកោះកេរ» ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្ដូ កាលពីថ្ងៃ១៧ កញ្ញា ក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងវប្បធម៌ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ “រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅម៉ោង៦ល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្រាប់ការប្រារព្ធពិធីអបអរសាទរនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែតក៏បានអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត...
ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដោយតំណាងគណៈប្រតិភូអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការយូណេស្កូ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានជួបប្រជុំពិភាក្សាជាមួយ លោកស្រី Mechtild ROSSLER នាយិកានៃមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក និងលោក Jing Feng ប្រធានការិយាល័យ...