ព័ត៌មានជាតិ
ប្រាសាទគុក ឬ ប្រាសាទមហាឥសី (N17) នឹងត្រូវជួសជុលឡើងវិញ
ភ្នំពេញ៖ ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ បានដឹងថា នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរជាតិ សំបូរព្រៃគុក បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ជាមួយលោកស្រីបណ្ឌិត Devyani KHOBRAGADE ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លើគម្រោងជួសជុលនិង សង្គ្រោះប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលចាស់ទ្រុឌទ្រោម និង កំពុងរងការខូចខាត ឱ្យមាននិរន្តរភាព...