ព័ត៌មានជាតិ
២ខែទៀត សាលរបាំនៃប្រាសាទតាព្រហ្ម ចំណាយពេលជួសជុលជាង១១ឆ្នាំ អាចនឹងបើកឲ្យទេសចរចូលទស្សនា
ភ្នំពេញ ៖ គម្រោងជួសជុលសាលរបាំនៃប្រាសាទតាព្រហ្ម កំពុងស្ថិតក្នុងដំណាក់កាលបិទបញ្ចប់ជាស្ថាពរ ហើយគ្រោងបើកឲ្យភ្ញៀវទេសចរចូលទស្សនាបាន ក្នុងរយៈពេលឆាប់ៗខាងមុខ ។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា។ អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោកបណ្ឌិត Dr Sing Sood មានប្រសាសន៍ថា គម្រោងជួសជុលសាលរបាំ នៃប្រាសាទតាព្រហ្ម កំពុងស្ថិតក្នុងដំណាក់កាលជិតរួចរាល់ជាស្ថាពរ ដែលបច្ចុប្បន្នក្រុមការងារកំពុងបង្ហើយការងារតូចៗដែលនៅសេសសល់។ លោកថា ប្រហែល២ខែទៀត...