ព័ត៌មានជាតិ
សក្តានុពលភ្នំជីសូរ តើគួរបន្តទុកចោល ឫក៏ត្រូវអភិវឌ្ឍ បន្ថែមទៀត?
ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បើគេធ្វើដំណើរតាមរថយន្ត ពីភ្នំពេញទៅច្រកភ្នំឌិន (ច្រកព្រំដែន អន្ដរជាតិកម្ពុជានិងវៀតណាម) តាមផ្លូវជាតិលេខ២ គេត្រូវឆ្លងកាត់តាមក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកបាទីនិងប្រាសាទនាងខ្មៅ មានចំងាយ៦២ គីឡូម៉ែត្រ ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ឆ្វេងចូលតាមផ្លូវកៅស៊ូ ដ៏ស្អាតរលោងមួយ មានចំងាយ៥ គីឡូម៉ែត្រ ពីផ្លូវជាតិ ទើបបានមកដល់ទីតាំងភ្នំជីសូរ...