ព័ត៌មានអន្តរជាតិ
អេហ្ស៊ីប បានវិនិយោគប្រាក់៧៤ ពាន់លានដុល្លារ ទៅលើវិស័យប្រេងនិងហ្គាស
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថាប្រទេសអេហ្ស៊ីបបានធ្វើការវិនិយោគប្រាក់ប្រមាណរហូត ទៅដល់៧៤ពាន់លានដុល្លារ រួចមកហើយទៅលើវិស័យ ប្រេងនិងហ្គាសក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។ លោករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារប្រេងនិងធនធានរ៉ែ al Molla បានថ្លែងថា៖កំណែទម្រង់សេដ្ឋកិច្ចបានធ្វើឲ្យប្រទេសអេហ្ស៊ីប មានរូបរាងជាថ្មីម្តងទៀត នៅលើផែនទី សេដ្ឋកិច្ចនិងវិនិយោគ អន្តរជាតិចំពេលមានការគាំទ្ ររបស់ប្រទេសនេះក្នុងការអភិវឌ្ឍនិងជឿនលឿន លើគ្រប់វិស័យ។ លោកបន្តថា៖ ប្រទេសអេហ្ស៊ីបកន្លងមកបានធ្វើការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀង ចំនួនរហូតទៅដល់៩៨ជាមួយនឹង ក្រុមហ៊ុនអន្តរជាតិតូចធំ ដែលរកស៊ីលើវិស័យប្រេង និងហ្គាសគិតចាប់តាំង តែពីឆ្នាំ២០១៤មកម្ល៉េះ។...