ព័ត៌មានអន្តរជាតិ
ប្រេសិតរបស់យូអិន ស្នើឲ្យមេដឹកនាំថៃ ជួយដល់កិច្ចការងារ បញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ា
បាងកក៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រេសិតពិសេសរបស់យូអិន សម្រាប់បញ្ហាមីយ៉ាន់ម៉ា ត្រូវបានគេដឹងថាបាន ជួបពិភាក្សាដោយផ្ទាល់ជាមួយ នឹងលោកនាយករដ្ឋមន្ត្រីថៃ ខណៈដែលលោកស្រី នៅកំពុងបន្តកិច្ចខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបញ្ចប់ទៅ នៃបញ្ហាតានតឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកើតឡើងតាំងតែពីខែកុម្ភៈ។ លោកស្រី Christine Schraner Burgener នៅក្នុងជំនួបនោះក៏បានថ្លែងប្រាប់ ទៅលើនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha នាទីក្រុងបាងកកដែរថា លោកស្រីសង្ឃឹមថា...