ព័ត៌មានអន្តរជាតិ
OPEC + កែសម្រួលគោលដៅទិន្នផលប្រេង ៤០លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ឆ្នាំ២០២៤
វីយែន៖ អង្គការនៃប្រទេសនាំ ចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ បានយល់ព្រមកែសម្រួលកម្រិត ផលិតកម្មសរុបរបស់ពួកគេ ដល់ ៤០,៤៦លានបារ៉ែលក្នុងមួយថ្ងៃ នៅឆ្នាំក្រោយ។ សម្ព័ន្ធអ្នកផលិតប្រេង បានប្រកាសការសម្រេចចិត្តនៅក្នុង សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីលើកទី៣៥ នៃអង្គការ OPEC+ ដែលបានធ្វើឡើងនៅទីក្រុងវីយែន កាលពីព្រឹកមិញ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ OPEC+...