ព័ត៌មានជាតិ
សេចក្តីព្រាងផែនការជាតិ ទសវត្សរ៍សកម្មភាព សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ឆ្លងផុតគណៈរដ្ឋមន្ត្រី
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៧ មេសានេះ បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាព សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០” ។ ក្នុងរយៈពេលប្រមាណ ១០ឆ្នាំ នៃការអនុវត្តផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១ ឆ្នាំ២០១១ ដល់ឆ្នាំ២០២០ កម្ពុជាបានកាត់បន្ថយអត្រាអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ធៀបនឹងចំនួនប្រជាជន ១០០...