ព័ត៌មានជាតិ
ក្រសួងការងារ ៖ «ផែនទីបង្ហាញ ផ្លូវស្តីពីការអភិវឌ្ឍ ជំនាញ នៅកម្ពុជា ឆ្នាំ២០២៣-២០៣៥» ដើម្បីធានាថាពលរដ្ឋម្នាក់ មានជំនាញមួយ យ៉ាងតិច មានការងារធ្វេីនិងចំណូលសមរម្យ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញ«ផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍជំនាញ នៅកម្ពុជាឆ្នាំ២០២៣-២០៣៥» ជាផែនការយុទ្ធសាស្រ្ត ដើម្បីដើរទន្ទឹមនឹងបណ្តា ប្រទេសរីកចម្រើន នៅក្នុងតំបន់ និងពិភពលោក លើការអភិវឌ្ឍសមត្ថភាព ជំនាញរបស់ពលរដ្ឋ។ ផែនទីបង្ហាញផ្លូវនេះ មានចក្ខុវិស័យ ដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ជាធនធានជន្ទល់ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ...