ព័ត៌មានជាតិ
ក្រសួងបរិស្ថាន អំពាវនាវដល់ភ្ញៀវទេសចរ កុំបេះផ្កាព្រៃ ដូចជា ផ្កាបំពង់ក្រឡោម
ភ្នំពេញ ៖ ក្រសួងបរិស្ថាន អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាជីវៈចម្រុះនានា និងកុំបេះប្រភេទផ្ការុក្ខជាតិព្រៃដែលកំពុងរងគ្រោះ ដើម្បីរក្សាពូជឲ្យគង់វង្ស និងថែរក្សាសោភ័ណភាពរមណីយដ្ឋាន។ ការលើកឡើងរបស់ ក្រសួងបរិស្ថាន ក្រោយពីសង្កេតឃើញថា នៅមានភ្ញៀវទេសចរមួយចំនួនតូច មិនទាន់គោរពត្រឹមត្រូវនូវវិធានអនាម័យបរិស្ថាន និងពេលខ្លះ បានបេះផ្កាមួយចំនួន ដូចជា ប្រភេទផ្កាបំពង់ក្រឡោមជាដើមដែលជាប្រភេទរុក្ខជាតិកំពុងរងគ្រោះបាត់បង់ពូជ ដើម្បីថតរូបបង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួន។ នៅលើពិភពលោកផ្កាបំពង់ក្រឡោមនេះមាន១២៩ ប្រភេទ ក្នុងនោះ ប្រាំប្រភេទបាននិងកំពុងដុះលូតលាស់នៅកម្ពុជា រួមមាន...