ព័ត៌មានជាតិ
ជប៉ុន សាងសង់ផ្កាយរណបធ្វើពីឈើដំបូងគេ របស់ពិភពលោក ដែលទំនងជានឹងបាញ់បង្ហោះក្នុងខែកញ្ញា
តូក្យូ៖ ក្រុមអ្នកស្រាវជ្រាវជប៉ុនបានឲ្យដឹង ពួកគេបានសាងសង់ដោយជោគជ័យ នូវផ្កាយរណបឈើដំបូងបង្អស់របស់ពិភពលោក ដោយវត្ថុរាងជាគូបតូចត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅកាន់ទីអវកាសនៅលើគ្រាប់រ៉ុក្កែត SpaceX ដែលបាញ់ចេញពីសហរដ្ឋអាមេរិក ប្រហែលជានៅក្នុងខែកញ្ញា។ “LignoSat” ដែលជាការលាយបញ្ចូលគ្នានៃពាក្យ ligno ដែលជាបុព្វបទមានន័យថា ឈើ និងផ្កាយរណប គឺជាលទ្ធផលនៃ កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រហែល ៤ឆ្នាំដោយក្រុម ដែលចូលរួមជាមួយសាកលវិទ្យាល័យ Kyoto និង Sumitomo...