ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្ម បង្ហាញគម្រោង ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តម្លៃជាង៣០លានដុល្លារ នៅខេត្តស្វាយរៀង
ស្វាយរៀង៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៅព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០២៤បានអញ្ជើញបើកការដ្ឋានសាងសង់ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀងដែលមានតម្លៃជាង ៣០លានដុល្លារអាចផ្គត់ផ្គង់ទឹកស្អាតបាន៦.៨០០ ម៉ែត្រគូបក្នុងថ្ងៃ។ លោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានថ្លែងថា គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនសរុបចំនួន ៣.៩៨ ពាន់លានយ៉េនជប៉ុន ដែលស្មើនឹងប្រមាណ...