ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) បានសម្តែងនូវរីករាយអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនឹងការចេញសារណែនាំងាយៗ ដើម្បីជៀសវាង ពីជំងឺផ្តាសាយបក្សី។ តាមរយៈfacebook ផ្លូវការរបស់ខ្លួន WHO បានឱ្យដឹងថា សូមរីករាយនឹងពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរប្រកបដោយសុវត្ថិភាព ដោយធ្វើតាមវិធីងាយៗទាំងនេះដើម្បីជៀសវាងពីជំងឺផ្តាសាយបក្សី៖ 🚫 កុំប៉ះពាល់ ឬបរិភោគមាន់ទាឈឺ ឬងាប់ ។😷 ពាក់ស្រោមដៃ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសពីករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ ១៧ឆ្នាំ នៅស្រុកឈូក ខេត្តកំពត។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ១ករណីទៀត កើតលើក្មេងស្រីអាយុ១៧ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1)...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីស្រាអ៊ែល បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីប្រភេទ H5N1 នៅឯកសិដ្ឋានចិញ្ចឹមមាន់តួកគីចំនួន១កន្លែងនៅភាគខាងត្បូងនៃប្រទេស ។ ក្រសួងបានឲ្យដឹងថា ករណីជំងឺគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញនៅក្នុងកសិដ្ឋានមួយនៅក្នុងភូមិ Avigdor បន្ទាប់ពីម្ចាស់បានរាយការណ៍ពីការស្លាប់មិនធម្មតានៃសត្វមាន់តួកគីនៅក្នុងទ្រុង ។ សេវាបសុពេទ្យរបស់ក្រសួងបានកំណត់តំបន់កសិដ្ឋានឲ្យដាច់ដោយឡែក និងអនុវត្តការត្រួតពិនិត្យយ៉ាងសកម្មនៃកសិដ្ឋានចិញ្ចឹមសត្វទាំងអស់នៅក្នុងតំបន់ ។ ជំងឺគ្រុនផ្តាសាយបក្សី H5N1...