ព័ត៌មានអន្តរជាតិ
សាកសពចំនួន ២៦នាក់ ត្រូវបានទាញចេញពីតំបន់ រងផលប៉ះពាល់ដោយ បាក់ដុំផ្ទាំងទឹកកក នៅភាគខាងជើងប្រទេសឥណ្ឌា
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមមន្ត្រីក្នុងស្រុកបានបញ្ជាក់ជាមួយស៊ិនហួ នៅថ្ងៃអង្គារនេះថា សាកសពចំនួន ២៦នាក់ បានត្រូវទាញចេញពីតំបន់ដែល បានរងនូវផលប៉ះពាល់ដោយការ បាក់ដុំផ្ទាំងទឹកកក នៅរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា ។ ក្រុមមន្ត្រីបានឲ្យដឹងថា ពលរដ្ឋចំនួន ១៨០នាក់កំពុងបន្តបាត់ខ្លួន និងបានខិតខំជួយសង្រ្គោះដល់ពួកគេ ។ ក្រុមជនរងគ្រោះ...