ព័ត៌មានជាតិ
រថយន្ដ កែច្នៃដំឡើងម៉ូដែល មិនអនុញ្ញាតឲ្យចូលឆៀក ឬចុះបញ្ជី ផ្ដល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខឡើយ
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា រថយន្ដកែច្នៃដំឡើងម៉ូដែល ប៉ះពាល់ផ្នែកសុវត្ថិភាព របស់យាន មិនត្រូវអនុញ្ញា ឲ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ឬចុះបញ្ជីផ្ដល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខ សម្គាល់យានជំនិះឡើយ ។ ក្រសួងសាធារណការ លើកឡើងបែបនេះ ក្រោយពីក្រសួង បានសង្កេតឃើញមានរថយន្ដ គ្រួសារមួយចំនួន បានកែច្នៃដំឡើងម៉ូដែល រថយន្ដដោយមិនត្រឹមត្រូវ...