ព័ត៌មានជាតិ
ការដំឡើងផ្លាកសញ្ញាចរាចរណ៍ លើផ្លូវដែកជិត ៨០០កន្លែង នឹងបញ្ចប់ត្រឹមខែមេសា
ភ្នំពេញ៖ ដើម្បីការពារសុវត្ថិភាពពីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានលើផ្លូវដែក លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសចុះបង្ហាញវឌ្ឍនភាពការងារដំឡើង ផ្លាកសញ្ញាចរាចរណ៍នៅត្រង់ចំណុចឆ្លងកាត់ផ្លូវដែកចំនួន ៩៧១កន្លែង សម្រាប់ការដឹកជញ្ជូន និងសុវត្ថិភាពការធ្វើចរាចរាចរណ៍ឆ្លងកាត់ផ្លូវដែក បានអះអាងពីការប្តេជ្ញាចិត្តក្នុងការបញ្ចប់ ការដំឡើងផ្លាកសញ្ញាចរាចរណ៍នេះ ឲ្យបាននៅត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៥ខាងមុខ ។ លោកប៉េង ពោធិ៍នា បានមានប្រសាសន៍កាលពីថ្ងៃ២១ មករាថា ក្នុងចំណោមផ្លាកទាំង៩៧១កន្លែងនេះ...