ព័ត៌មានជាតិ
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចការសាងសង់បានជាង ៥៦%
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែង ១៩៧,៦៩៧គីឡូម៉ែត្រ សម្រេចការសាងសង់បានជាង ៥៦%ហើយ។ នាឱកាសចុះត្រួតពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់តាមស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង នាថ្ងៃទី២២...