ព័ត៌មានជាតិ
ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចការសាងសង់បាន ៣៨,២៦%
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ៣៨,២៦% ហើយ ដោយគ្រោងថានឹងបញ្ចប់ឱ្យរួចរាល់ នៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខ។ ការឱ្យដឹងនេះធ្វើឡើង ក្នុងពេលដែលលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង ចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់...