ព័ត៌មានជាតិ
ដោយសារផ្លូវជាតិលេខ៦A គ្រោះថ្នាក់ចរាចរណ៍ កើតឡើងច្រើន ទើបដាក់គោលដៅពិនិត្យ២កន្លែង (Video)
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺថា ដោយសារផ្លូវជាតិលេខ៦ A មានគ្រោះថ្នាក់ចរារណ៍កើតឡើងច្រើនទើប បញ្ជាដាក់គោលដៅពិនិត្យចរាចរណ៍២កន្លែង។ នេះបើយោងតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ការបំភ្លឺនេះ ក្រោយមានការចែកចាយសារសំឡេងមួយបន្តគ្នាថា ហេតុអ្វីនៅក្នុងខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦A មានគោលដៅត្រួតពិនិត្យចរាចរណ៍ចំនួន ២គោលដៅ ។ ក្នុងសារនោះក៏ បាននិយាយថា បទបញ្ជារបស់ថ្នាក់ដឹកនាំ ហាមមិនឲ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក...